វិធីសាស្រ្ដទាំង៦យ៉ាងសម្រាប់កាត់បន្ថយភាពតានតឹង​​​​​​​​​​​​​​​​​​​​​​​យ៉ាងមានប្រសិទ្ធភាព

       stress management                                                                                                                                                                                                                                                          វិធីសាស្រ្ដទាំង៦យ៉ាងសម្រាប់កាត់បន្ថយភាពតានតឹង​​​​​​​​​​​​​​​​​​​​​​​យ៉ាងមានប្រសិទ្ធភាព

១.តាំង សមាធិ ៖ 

ដោយអ្នក គ្រាន់ តែ រក កន្លែង ស្ងាត់ ណាមួយ រួច សម្រាក ខួរ ក្បាល របស់ អ្នក ដោយមិន គិត អ្វី ទាំង អស់ ពោល គឺ ជម្រះ ចេញ ពីក្នុង ខួរ ក្បាល ឲ្យ អស់ បន្ទាប់ មក ផ្ដោត អារម្មណ៍ លើ ការ ដក ដង្ហើម របស់ អ្នក មួយ ៗ ក្នុងរយៈ ពេល ពី ១០ ទៅ ២០នាទី ។






២.ហាត់ប្រាណ ៖​​​

អ្ន កមិន ចាំបាច់ ធ្វើ អ្វីច្រេីន នោះទេ ដោយ គ្រាន់ តែ ដើរ ជុំវិញ ផ្ទះ តាមផ្លូវ ឬក៏ ដើរ ដឹក ឆ្កែ របស់ អ្នក ស្រួប យក ខ្យល់ អាកាស ក៏ អាច កាត់ បន្ថយ អារម្មណ៍ ការស្ត្រេស បាន នោះ ដែរ ។










៣.ស្ដាប់ តន្រ្ដី ៖ 

ការ ស្ដាប់ នូវបទ ចម្រៀង ឬ បទ ភ្លេង ដែល អ្នក ចូល ចិត្ត គឺពិត ជា អាច ធ្វើ ឲ្យ អ្នក ភ្លេច នូវ អារម្មណ៍ ស្ត្រេស បាន ។ ក្រៅ ពី តន្រ្ដី ដែល ចេញ ពី បទ ភ្លេង តន្រ្ដី ធម្មជាតិ ដែលមាន ដូច ជា សម្លេង ទឹក រលក នា មាត់ សមុទ្ទ ឬសម្លេង ទឹក ធ្លាក់ ក៏អាច កាត់ បន្ថយ អារម្មណ៍ តាន តឹង របស់ អ្នក បានផង ដែរ។














៤.ញ៉ាំ​ទឹក​ក្រូច​ស្រស់​ ៖ 

ពិត​ណាស់​ វីតាមីន​C​ ផ្ដល់​គុណប្រយោជន៍​យ៉ាង​ច្រើន​ដល់​រាងកាយ ជា​ពិសេស​គឺ​ជួយ​បំបាត់​​បញ្ហា​ស្រ្តេស។ ​កម្រិត​ស្រ្តេស​ខ្ពស់​ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​នឹង​កង្វះ​វីតាមីន​C ដូច្នេះ​ហើយ យើង​អាច​បង្កើន​​វីតាមីន​C ដោយ​ការ​ញ៉ាំ​ទឹក​ក្រូច​ស្រស់​​ជា​ប្រចាំ.


 























៥.សរសេរឬនិយាយរឿងក្នុងចិត្តប្រាប់មិត្តភក្ដិ  ៖

 សរសេរ ឬនិយាយនូវ រាល់ អារម្មណ៍ មិន សប្បាយ ចិត្ត របស់ អ្នកចូល ក្នុង សៀវ ភៅ កំណត់ ហេតុ ឬ មិត្ត របស់ អ្នក ក៏ អាច ឲ្យ អ្នក ជម្រះ ចេញ នូវអារម្មណ៍ ទាំង នោះ បាន ខ្លះ ដែរ។ ចូរ កុំ ព្យាយាម លាក់ ទុក ក្នុង ចិត្ត ឲ្យ សោះ ព្រោះ វា នឹង មិន ធ្វើ ឲ្យ ស្ថានការណ៍ប្រសើរ ឡើង នោះ ទេ ។




















៦.គេង ៖ 

ត្រូវ ប្រាកដ ថា អ្នក បាន ទទួល ទាន ដំណេក បាន គ្រប់ គ្រាន់ នា ពេល យប់ ។ ការ គេង មិនគ្រប់ គ្រាន់ អាច បង្ក ជា បញ្ហា ដល់ ផ្លូវ ចិត្ត របស់ អ្នក ដូច ជា បាត់បង់ នូវ ការ ផ្ដោត អារម្មណ៍ និង កាត់ បន្ថយ ការ ចង ចាំ បាន ទៀត ផង ។











សរុបមកវិញ វិធីសាស្រ្ដទាំង៦នេះនឹងអាចជួយកាត់បន្ថយភាពតានតឹង ធុញថប់ របស់លោកអ្នកយ៉ាងមានប្រសិទ្ធិភាពដោយហេតុថារាល់វិធីសាស្រ្ដគ្រប់ចំណុចនីមួយៗសុទ្ធសឹងតែទទួលបានការសាកល្បងដោយជោគជ័យពីវិជ្ជបណ្ឌិតជំនាញៗ!

Comments

Popular posts from this blog

WANT TO REDUCE STRESS?