បើអ្នកចង់កាត់បន្ថយភាពតានតឹងអ្នកគួរតែអាននូវពាក្យគន្លឹះខាងក្រោមនេះ
--> ស្រ្ដេសកើតឡើងនៅពេលដែលយើងមានអារម្មណ៌ហត់នឿយ មានសម្ពាតផ្លូវអារម្មណ៌សម្ពាតពីមជ្ឈដ្ឋានជុំវិញខ្លួន ។ ហើយវិធីក្នុងការទប់ស្កាត់រឺក៏កាត់បន្ថយភាពតានតឹងមានដូចជា៖
1.ហាត់ប្រាណ
ការហាត់ប្រាណជាប្រចាំវាធ្វើអោយយើងមានសុខភាពល្អនិងបំបាត់នូវភាពតានតឹងនិងអារម្មណ៌នឿយណាយ ហើយអោយអ្នកនៅវ័យក្មេងេជាមុនទៀតផង។
2.ស្ដាប់បទចម្រៀង
![]() |
![]() |
ការស្ដាប់បទចម្រៀងឬបទភ្លេងដែលអ្នកចូលចិត្តគឺធ្វើអោយបំភ្លេចភាពតានតឹងបាន។ហើយសម្លេងទឹកសមុទ្រ និងសម្លេងទឹកធ្លាក់ក៏ដូចគ្នាដែរ។
3.សមាធិនិងអានសៀវភៅ
![]() |
ការសមាធិក៏ធ្វើអោយយើងបំបាត់ស្រេ្ដសផងដែរហើយការសមាធិអ្នកគួរតែជ្រើសរើសកន្លែងដែលស្ងៀមស្ងាត់។ម្យ៉ាងទៀតអ្នកគួរតែសមាធិក្នងមួយថ្ងៃ១៥នាទីទៅ២០បានហើយ។

![]() |
ក្នងនោះដែលការអានសៀវភៅក៏ជាផ្នែកសំខាន់ផងដែរក្នុងការបំបាត់ស្រ្ដេស ។ កើនទាំងចំណេះនិងជួយបង្កើនការគិត។
4.រៀបចំកន្លែងធ្វើការនិងកន្លែងរៀននិងហូបអាហារសុខភាព
របបអាហារពិតជាជះឥទ្ធិពលដ៏សុខភាពរាងកាយ និងផ្លូវចិត្តផងដែរ។ដូច្នេះអ្នកគួរតែបរិភោគអាហារដែលមានប្រូតេអុីន វីតាមីន ដែលផ្ដល់ថាមល និងសុខភាពដល់រាងកាយនិងទ្រទ្រងរាងកាយអោយរឹងមាំ។
ការរៀបចំតុរៀននិងតុធ្វើការអោយបានស្អាតនិងមានសណ្ដាប់ធ្នាប់វានិងធ្វើអោយមានអារម្មណ៌រីករាយនិងចង់អង្គុយរៀនឬធ្វើការដោយមិនទើសទាល់ឬមិនស្រណុកខ្លួនឡើយ។
5.ដើរលេងនិងរកពេលសម្រាប់ខ្លួនឯង
មនុស្សគ្រប់រូបតែងតែមានភារះកិច្ចរបស់ខ្លួនដែលត្រូវបំពេញរាងៗខ្លួនតែទោះជាយ៉ាងណាក៏ដោយយើងគួរតែកុំភ្លេចយកពេលសម្រាប់ខ្លួនឯង សម្រាកខ្លះ ដើរលេងខ្លះ សប្បាយខ្លះ ។


















Comments
Post a Comment